មេគណបក្សប្រឆាំងថៃ ចុះពិនិត្យព្រំដែនចំនុចអារញ្ញប្រាថេត ជាប់ក្រុងប៉ោយប៉ែត និយាយរឿងឆបោក

ពិភពលោក
ថ្ថ្ងៃច័ន្ទ 7 កក្កដា 2025
មេគណបក្សប្រឆាំងថៃ ចុះពិនិត្យព្រំដែនចំនុចអារញ្ញប្រាថេត ជាប់ក្រុងប៉ោយប៉ែត និយាយរឿងឆបោក

លោក Rangsiman Rome ប្រធានគណៈកម្មាធិការសន្តិសុខរដ្ឋ និងកិច្ចការព្រំដែនថៃ នៃសភាតំណាងរាស្រ្ត និងលោក Natthaphong Ruengpanyawut មេដឹកនាំគណបក្សប្រឆាំង បានធ្វើដំណើរចុះអង្កេតតំបន់នៅចំណុចឆ្លងកាត់ VIP 1 (Ban Son Noi) និង VIP 2 នៅឃុំថាខាំ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ព្រំដែនកម្ពុជាថ្ងៃនេះ ទី៦ ខែកក្កដា។ នេះបើតាម Khaosod English 

មេគណបក្សប្រឆាំងថៃ ចុះពិនិត្យព្រំដែនចំនុចអារញ្ញប្រាថេត ជាប់ក្រុងប៉ោយប៉ែត និយាយរឿងឆបោក

Rome បាននិយាយបន្ទាប់ពីការស្ទង់មតិថា "ប្រសិនបើ 'ពូ' ណាម្នាក់មានការយល់ច្រឡំថាប្រទេសថៃបានបិទប៉ុស្តិ៍ត្រួតពិនិត្យ ខ្ញុំបញ្ជាក់ថាពូខុសហើយ។ ប្រសិនបើការគ្រប់គ្រងនៅទីនេះបង្កឱ្យ "ពូ" លំបាក វាបង្ហាញថា 'ពូ' ប្រហែលជាជាប់ពាក់ព័ន្ធជាមួយក្រុមអ្នកបោកប្រាស់ call center ដែលជារឿងដែលត្រូវគិត។

មេគណបក្សប្រឆាំងថៃ ចុះពិនិត្យព្រំដែនចំនុចអារញ្ញប្រាថេត ជាប់ក្រុងប៉ោយប៉ែត និយាយរឿងឆបោក

គួររម្លឹកថា កាលពីមុននៅក្នុងវីដេអូឃ្លីបនៃការសន្ទនារបស់នាយករដ្ឋមន្ត្រី Paetongtarn Shinawatra ជាមួយប្រធានព្រឹទ្ធសភា នាងបានសំដៅទៅលើមេដឹកនាំកម្ពុជាថា "ពូ"៕ SP

មេគណបក្សប្រឆាំងថៃ ចុះពិនិត្យព្រំដែនចំនុចអារញ្ញប្រាថេត ជាប់ក្រុងប៉ោយប៉ែត និយាយរឿងឆបោក