
Amarin TV បានចុះផ្សាយថា តំបន់ព្រំដែននៃខេត្ត Tak ភាគខាងជើងជាប់ប្រទេសមីយ៉ាន់ម៉ា បានត្រៀមខ្លួនជាស្រេចចំពោះគ្រាអាសន្ន ខណៈមេបញ្ជាការកងទ័ពកំពុងតាមដានស្ថានការណ៍និងរឹតបណ្តឹងព្រំដែន បន្ទាប់ពីនៅប្រទេសមីយ៉ាន់ម៉ា ដែលបានប្រយុទ្ធគ្នាដ៏ខ្លាំងជាមួយការទម្លាក់គ្រាប់បែកលើឃ្លាំងគ្រាប់ផងទៀតកាលពីទី១២ កក្កដាឆ្នាំ២០២៥។

ការប្រយុទ្ធគ្នារវាងទាហានការ៉ែន ជាមួយទាហានមីយ៉ាន់ម៉ា ដោយប្រើយន្តហោះគ្មានមនុស្សបើក(ដ្រូន)ដើម្បីទម្លាក់គ្រាប់បែកលើឃ្លាំងគ្រាប់កាំភ្លើងធំបណ្តាលឱ្យមានការផ្ទុះយ៉ាងកក្រើក។

ដោយសារតែឥទ្ធិពលនៃការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយ មេបញ្ជាការថៃក្នុងស្រុក Mae Sot បានចេញបញ្ជាឱ្យតាមដានព្រំដែនពិនិត្យមើលស្ថានការណ៍ដោយយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាសុវត្ថិភាពប្រជាជនថៃ ហើយនឹងជម្លៀសចេញក្នុងករណីចាំបាច់៕
